Showing posts with label Health Beuty. Show all posts
Showing posts with label Health Beuty. Show all posts

Sunday, May 7, 2017

When we're naked, it's like we're all the same': Yoga studio offers all-nude co-ed classes to overcome body issues and vulnerability

When we're naked, it's like we're all the same': Yoga studio offers all-nude co-ed classes to overcome body issues and vulnerability

One New York City yoga studio has taken yoga’s flexible principles to the next level by offering co-ed, naked vinyasa courses. The class, introduced the Bold & Naked studio in Chelsea, is supposed to provide students with a new way to focus on celebrating their bodies and is not intended to be sexually evocative. There are a lot of things that separate us in a normal yoga class, like what brand of yoga clothing you're wearing or how you look when you're wearing it,' Vanessa Kennedy, a naked yoga class attendee, told Reuters. 'But when we're naked, it's like we're all the same.' As the studio writes on its website: ‘While many equate being naked with sex, this couldn't be further from the truth in a naked yoga class. It's about being comfortable in your own skin and the amazing confidence that comes with it. ‘Practicing yoga naked frees you from negative feelings about your body and allows [you] to be more accepting and deeper connected with yourself and the world around you.’
The studio offers $25 naked yoga classes in a co-ed format, as well as those that are segregated by gender. It also offers fully-clothed classes and teacher training programs in tantric ‘yogassage.’ The naked instruction courses do not allow observers or photography, and students must sign a liability waiver before entering the class. Much like in fully-clothed yoga classes, Bold & Naked, which is the brainchild of co-owner Joschi Schwarz, says that students should expect for teachers to hand-administer postural corrections. Partner work is also sometimes involved in the classes’ vinyasa flow sequences. But according to the studio, none of this body-to-body contact is meant as ‘sexual touching and should any contact of sexual nature occur, it will not be tolerated and will result in the offending member being asked to leave. ‘Anyone who has been asked to leave will not be allowed back to attend classes in the future.

Monday, March 27, 2017

អ្វីទៅជា​សុភមង្គលពិត

អ្វីទៅជា​សុភមង្គលពិត

បើវែកញែក​ពាក្យ​ "សុភមង្គល​" គឺ​វា​មកពីពាក្យ​ផ្សំពីរគឺ "សុភៈ" + "មង្គល" ជា​ពាក្យ​បាលីសំស្រ្តឹត​។ "សុភៈ" មាន​ន័យ​ថា​ "ល្អ​, ភាព​ប្រសើរ​" "មង្គល" មានន័យថា "ភាពរុងរឿង​, ភាព​មិន​មាន​មន្ទិល​"។ បូក​បញ្ចូលពាក្យ​ទាំងពីរ​បានជា "សុភមង្គល" មានន័យថា "ភាពសុខសាន្ត​រុងរឿង ដ៏​ល្អ​ប្រសើរ"។ តាមការ​យល់ឃើញដោយ​ឡែក សុភមង្គល ដូចជា​បាន​កើត​ឡើង​តាមរយៈ វត្ថុ​ខាងក្រៅ​ដូចជា ទ្រព្យ​សម្បត្តិ អំណាចបុណ្យសក្តិ​ ជាដើម​ រហូត​ធ្វើអោយ​មនុស្ស​មួយចំនួន​យល់​ថា មាន​អំណាច មានទ្រព្យសម្បត្តិ​ គឺមានអ្វីៗ​ទាំងអស់ ហើយ​អ្វី​ៗ​ទាំងអស់​នោះ ហៅថា សុភមង្គល​។ ប៉ុន្តែ​សូមសួរ​ត្រឡប់​ទៅវិញថា តើ​ពួក​អ្នក​មានអំណាច ប្រាជ្ញ បុណ្យសក្តិ​ ទាំងនោះ មិនចេះ​មាន​ភាពរកាំរកូស មិនចេះ​មាន​កង្វល់​ទេមែនទេ?​ ជាការពិត ពួកគេអាចជា​ប្រភេទ​មនុស្ស​ដែល​មាន​សេចក្តីសុខ​ ព្រោះ​មានទ្រព្យ​ (បើមិនជាប់បំណុល), មានសេចក្តីសុខ​ព្រោះ​​ស្ថានភាព (បើមិនមានជំងឺ​) ប៉ុន្តែ​វា​នៅតែ​មិន​ស្ថិត​ក្នុងលក្ខណៈសម្បត្តិនៃសុភមង្គល​ដដែល​។ តាម​អត្ថបទ​ខ្លឹមសារនៃសេចក្តីសុខ​ដែលបានចុះ​ផ្សាយ​ដោយ​ ព្រះពុទ្ធ​សាសនា ៥០០០ បាន​បកស្រាយថា សេចក្តីសុខមាន ២ ប្រភេទ៖ សេចក្តីសុខប្រភេទទី១ គឺជា​សេចក្តី​សុខជាប់​ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅ​នោះមានច្រើន លោកហៅថា អាមិស រ​ហូតដល់​មនុស្ស​ដែលនៅ​ជុំវិញ​ទាំងអស់ ។ បើមិនមាននូវ របស់ទាំង​អស់នេះទេ ក៏មាន​សេចក្តីដឹងខ្លួន​ថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់​មនុស្សយើងបែបនេះ ផ្ញើទុកនឹង​របស់ខាងក្រៅ គឺយើងមិន​អាចរស់​នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះ​មិនបានមាំ​ទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់​ជាមួយ​នឹង​របស់​ខាងក្រៅហ្នឹង​ឯង ។ គួរសង្កេត​ឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យ​តក់​ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេង​ៗ​ទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជា​ដើម នេះ​គឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃ​សេចក្តី​សុខ បណ្តោយ​ឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើប​ពុទ្ធបរិស័ទ​ត្រូវព្យាយាម កំណត់​ដឹងនូវសេចក្តីពិតក្នុងពេ​លនោះៗ ត្រូវឱ្យ​កើតមាន នូវ​សេចក្តីសុខ​ប្រភេទទី ២ ។ សេចក្តីសុខប្រភេទទី២ គឺសេចក្តី​សុខដែលកើត ក្នុងចិត្ត​របស់ខ្លួនឯង នៅដក់ក្នុងចិត្ត​ជាប្រចាំ ដោយមិន បានអាស្រ័យ​របស់ខាងក្រៅ ដូចជា​លាភ​សក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យ​សរសើរ​ជាដើម ឡើយ ។ សរុបមក​ ការ​មានសេចក្តីសុខ​ផ្លូវ​មួយ​ដែល​អាចបង្កើន​បាននូវ​ សុភមង្គល ក្នុងឆាកជីវិត​​ ដូច្នេះ​មនុស្ស​នឹង​មិនមាន​សុភមង្គលបើ​មិនមាន​ទ្រព្យ តែបើ​មនុស្ស​ឈានដល់​ការ​លះបង់​ទ្រព្យ​ លះបង់​ការចង់បាន ការ​លោភលន់ ការ​ច្រណែន ការ​ឈ្នានីស​ ពេលនោះ មនុស្ស​នឹងរកឃើញ​សុភមង្គល​ ក្នុង​កម្រិត​ខ្ពស់​មួយ​ (បរមសុខ)។ ប៉ុន្តែនៅ​ទីនេះ ខ្ញុំ​ចង់​និយាយផ្តោត​ទៅ​លើ​ ការ​ទាមទារ​យក សុភមង្គល របស់​បុថុជ្ជន (ជន​សាមញ្ញ) ដែល​គេ​គ្រប់​គ្នា​នោះ យល់ដឹង ក្នុងកម្រិត​មួយថា សុភមង្គល គឺកើតឡើង​ពី​កត្តា​ទំនាក់ទំនង​ស្នេហា និង​កត្តា​ផល​ប្រយោជន៌​ផ្នែក​សេដ្ឋ​កិច្ច​។ ដោយពឹង​ផ្អែក​លើ​កត្តា​ទាំងពីរនេះ មនុស្ស​អាច​ស្វែងរក​សុខ​សុភមង្គល​ក្នុងកម្រិត​​មួយ​ដោយ​ងាយស្រួលបំផុត​ បើសិនជា​មនុស្ស​អាច​កំណត់​ការ​ចង់​បាន​របស់​ខ្លួន​បាន​ច្បាស់លាស់​។ ១.​ កត្តាទំនាក់ទំនងស្នេហា​៖ មនុស្ស​អាចប្រើប្រាស់​ទំនាក់ទំនងស្នេហា (ការស្រលាញ់ជាប់ស្អិត​ - នឹងបកស្រាយនៅអត្ថបទក្រោយ​) ដើម្បី​ត្រួសត្រាយ​ផ្លូវជីវិតរបស់គេ​អោយដល់​គោលដៅ​សុភមង្គលពិតប្រាកដ​។ បុគ្គល​ពីរនាក់ នឹង​ត្រូវ​ធ្វើដំណើរ​លើ​ផ្លូវ​នោះ​ តែបុគ្គល​ទាំងពីរ​ត្រូវ​មាន​...៖ ចំណេះដឹង​ប្រហាក់​ប្រហែល​គ្នា (សមសីលា រឺ សមបញ្ញា) ជំនឿ ​ប្រហាក់ប្រហែលគ្នា (សមសទ្ធា) ការ​លះបង់ និង​ទទួល​ប្រហាក់ប្រហែល​គ្នា (សមចាគា) ការមានជីវិត​ (វង្សត្រកូល) ប្រហាក់ប្រហែល​គ្នា (សមជីវិតា) បុគ្គល​ពីរនាក់ កាល​ចាប់ដៃគ្នា​ដើរលើផ្លូវរួម​មួយ ហើយ​ប្រកប​ដោយអង្គ​ទាំង​៤ខាង​លើ គេ​នឹង​អាច​ពុះពារ​រួមគ្នា​ដោយ​ភាព​យោគយល់​ (ចេះស្តាប់គ្នា) និង​ការ​អត់អោន (កែតម្រូវ​បើមានកំហុស)​។ ផ្សេង​ពីនេះ ការ​លះបង់ (Given) និង​ការ​​ព្រម​ទទួល​យក (Accepted) គឺជា​ចំណុចសំខាន់បំផុត​ សម្រាប់​ការ​រស់នៅ​ជាមួយគ្នា​។ អ្នកទាំងពីរ​ត្រូវ​ចោទសួរ​ខ្លួនឯងថា តើ​យើង​គយួរ​លះបង់​អ្វីខ្លះ​ដើម្បី​គេ ហើយ​តើ​យើង​ព្រមទទួលយកអ្វីខ្លះពីគេ​។ ឧទាហរណ៌ងាយយល់បំផុត​គឺ ពេលដេក​ជាមួយ​គ្នា តើ​អ្នក​អាចទ្រាំ​និង​ការដេកស្រមុក​របស់​គេ​បានទេ? ពេលញ៉ាំ​អាហារ តើ​អ្នក​អាច​ទ្រាំ​និង​ភាព​ស្មោគគ្រោក​របស់គេ​បាន​ទេ​? ពេលរួមភេទ តើ​អ្នក​អាច​ទ្រាំ​ និងក្លិន​ រឺ​ភាព​កំរោលចូល​របស់​គេ​បាន​ទេ?
២. កត្តា​ផលប្រយោជន៌​ផ្នែកសេដ្ឋកិច្ច៖ ជាការពិត ការទំនាក់ទំនង​គ្នា​ក្នុង​ផ្លូវស្នេហា បើទោះជា​វា​គ្រាន់តែជា​អារម្មណ៌​ជក់ចិត្ត​មួយ តែវាក៏ទាម​ទារ​នូវ​ភាព​ផ្អែម​ល្ហែម ដែល​កើត​បានដោយសារ​តែ​ការ​ប្រើប្រាស់ធនធានដែរ​ ដូច្នេះតិចរឺច្រើន ពេល​ជួបគ្នាដំបូង មនុស្ស​ច្បាស់ណាស់ថា នឹងសំលឹង​មើល​ស្ថានភាព​សេដ្ឋកិច្ច​រវាងគ្នា​និង​គ្នា​មិនខាន​។ ចំនុចរួមដែល​មនុស្ស​អាច​ស្វែងរកសុខសុភមង្គល​ក្នុង​ផ្លូវនេះ​បាន​គឺ​ផ្អែក​លើ​កត្តា​២យ៉ាងគឺ..៖ កត្តាវេទនា​៖ វាសំខាន់​ណាស់ ព្រោះមនុស្ស​ម្នាក់​ៗ​តែង​មានឧត្តមគតិ និង​គោលដៅជីវិត​របស់​គេ​។ ជួន​កាល​គោលដៅជីវិត​របស់​អ្នក អាច​ជាគោលដៅជីវិត​របស់​ដៃគូ​អ្នកដែរ​ ដូចនេះ​ទោះមានក្តី មិនមានក្តី ទ្រព្យសម្បត្តិ​គ្រាន់តែជា​របស់ក្រៅខ្លួន​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ទាំងពីរ​អាច​នឹង​ខិតខំប្រឹងប្រែង​ដើម្បី​គោលដៅតែមួយ ឧត្តមគតិ​តែមួយ​។ កត្តាផលប្រយោជន៌៖ ទ្រព្យ​សម្បត្តិ ជួនកាលធ្វើអោយ​អ្នក​ភ្លេច​ដល់​ឧត្តមគតិ។ អ្នក​អាច​នឹង​យល់ព្រម​បំភ្លេច​គោលដៅជីវិតចាស់​ដែល​អ្នក​មិនរំពឹងថា​នឹង​មកដល់​​ ហើយចាប់​យក​ទ្រព្យសម្បត្តិ​ដើម្បី​បង្កើត​គោលដៅជីវិតថ្មី​ ដែល​យល់ថា​វាងាយជាង​ ប៉ុន្តែ​ធាតុពិត​អ្នក​នៅតែ​យល់​ព្រម​លើ​កត្តាវេទនា​របស់​អ្នក ព្រោះ​នៅទីបំផុត​អ្នក​នៅ​តែ​ពុះពារ​ដើម្បី​គោលដៅដដែល​។​ នៅទីបញ្ចប់​ សុភមង្គល មិនមែនអ្នកណាៗ​ក៏អាច​រកវា​មកបាននោះទេ ទោះជា​វា​តែងស្ថិត​នៅ​ក្នុង​ព្រលឹង​របស់​មនុស្ស​គ្រប់រូបក៏ដោយ ព្រោះការ​ស្វែងរក​សុខសុភមង្គល វាទាមទារ​អោយបុគ្គល​ធ្វើ​វា​ដោយ​អំណត់ និងតាមលំដាប់លំដោយ ហើយ​ធ្វើ​នៅ​ក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវ​ទៀត​ផង​។ ដូច្នេះ សូមឈប់ជឿ​លើការសន្យាណា ដែល​ប្រើប្រាស់​ពាក្យ សុភមង្គល មកធ្វើជាលែងលះ​ទៀត​ទៅ​។ នៅទីនេះ ខ្ញុំ​សូមប្រាប់អ្នកទាំងអស់គ្នាថា សុភមង្គល គឺជា​ស្ថិត​ក្នុងកណ្តាប់ដៃយើងស្រាប់ទៅ​ហើយ​៕

Saturday, March 25, 2017

ស្រ្តី​តែង​រង​ផល​ប៉ះពាល់ ៤ យ៉ាង​ដែល​បណ្ដាល​មក​ពី​ការ​រួម​ភេទ​មុន​រៀបការ

ស្រ្តី​តែង​រង​ផល​ប៉ះពាល់ ៤ យ៉ាង​ដែល​បណ្ដាល​មក​ពី​ការ​រួម​ភេទ​មុន​រៀបការ

ស្ត្រី​ដែល​ឆាប់​ចូល​ប្រឡូក​ក្នុង​ជីវិត​ផ្លូវ​ភេទ មុន​ពេល​រៀបការ អាច​បណ្ដាល​ឲ្យ​ជួប​បញ្ហា​ជាច្រើន​ទាំង​សុខភាព និង​ផ្លូវ​ចិត្ត។ ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់ ៤ យ៉ាង​ដែល​ស្រី​ៗ​ជួប​ក្នុង​ការ​រួម​ភេទ​មុន​រៀបការ៖ ១.បុរស​ឆាប់​មាន​អារម្មណ៍​ណាយ​ចិត្ត៖ ក្រោយ​គេង​ជាមួយ​គ្នា​ម្ដង​ជា​ពីរ​ដង​រួច​មក ប្រុស​ៗ​ច្រើន​តែ​មាន​អារម្មណ៍​ណាយ​ចិត្ត​លែង​ស្រលាញ់​ ហើយ​ក៏​បោះបង់​​យើង​ចោល​ទៅ​រក​អ្នក​ថ្មី។ ២.ត្រូវ​មនុស្ស​និយាយ​ដើម៖ ប្រសិនបើ​យើង​ធ្លាប់​គេង​ជាមួយ​បុរស​ណា​ម្នាក់ ហើយ​​បើ​ក្រោយ​រៀបការ​រួច​ប្រុស​ម្នាក់​នោះ​ស្គាល់​ស្វាមី គេ​នឹង​ប្រាប់​រឿង​យើង​គេង​ជាមួយ​គេ​ទៅ​ស្វាមី។ មិន​តែ​ប៉ុណ្ណោះ​ប្រុស​ៗ​ច្រើនតែ​និយាយ​ដើម​ប្រាប់​ដល់​មិត្តភ័ក្ដិ​គេ ពេល​គេ​បាន​គេង​ជាមួយ​ស្រី​ណា​ម្នាក់។ ៣.ប្រឈមមុខ​នឹង​ជំងឺ៖ ពេល​ដែល​យើង​សម្រេច​ចិត្ត​ព្រម​គេង​ជាមួយ​បុរស​ណា​ម្នាក់ យើង​មិន​ទាន់​ទាំង​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ​ទេ ព្រោះ​មិន​ដែល​ទៅ​ឆែក​សុខភាព​ជាមួយ​គ្នា។ ដូចនេះ​ហើយ​ធ្វើឲ្យ​យើង​ប្រឈមមុខ​នឹង​ជំងឺ​ឆ្លង​ជាច្រើន​ពី​គេ ឬ​ការ​មាន​ផ្ទៃពោះ​ទាំងមិន​បាន​រៀបការ។ ៤.អស់​ជម្រើស៖ ប្រសិនបើ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ម្នាក់​ហើយ​នោះ យើង​ស្ទើរ​តែ​អស់​ជម្រើស​ក្នុង​ការ​រើស​បុរស​​ល្អ​ផ្សេង​បាត់​ទៅ​ហើយ៕
កូនស្រីស្តេចចម្រៀងរ៉េប Eminem ធំពេញរូបពេញរាង ស្អាតកប់!

កូនស្រីស្តេចចម្រៀងរ៉េប Eminem ធំពេញរូបពេញរាង ស្អាតកប់!

នាង Hailie Scott ដែល​ជា​កូន​ស្រី​ស្ដេច​ចម្រៀង​រ៉េប Eminem (ឈ្មោះ​ពិត Marshall Bruce Mathers III) បច្ចុប្បន្ន​នេះ​បាន​ធំ​ពេញ​រូប​ពេញ​រាង ហើយ​មាន​សម្រស់​ស្រស់​ស្អាត មិន​ចាញ់​តារា​ល្បីៗ​ប៉ុន្មាន​ឡើយ។ នាង Hailie ធ្លាប់​បាន​បង្ហាញ​ខ្លួន នៅ​ក្នុង​វីដេអូ​ចម្រៀង​របស់​ឪពុក​នាង កាល​ពី​នៅ​ក្មេង​ម្ដង ដែល​មាន​ចំណង​ជើង​ថា «Lose Yourself»។ នារី​វ័យ ​២១ ​ឆ្នាំ​រូបនេះ បាន​ចាប់​ផ្តើម​លេច​មុខ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​បាត់​ទៅ​វិញ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ទើប​លេច​មុខ​សារ​ជា​ថ្មី​ម្ដង​ទៀត។ នារី​ជនជាតិ​អាមេរិក​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ កាល​ពី​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​កំពុង​សិក្សា​ផ្នែក​ចិត្តសាស្ត្រ នៅ​ឯ​សកលវិទ្យាល័យ Michigan State University។ នាង​គឺ​ជា​កូនស្រី​របស់ អ្នកស្រី Kimberly Anne Scott ដែល​បាន​រៀបការ និង​លែងលះ​គ្នា ជាមួយ Eminem រហូត​ដល់​ទៅ ២ដង៕ តោះ! ចង់​ដឹង​ថា នាង Hailie មាន​សម្រស់​យ៉ាង​ណា សូម​ទស្សនា​រូបថត​នាង​ទាំង​អស់​គ្នា៖
ចង់​ដឹង​ថា​សង្សារ​ជា​សុភាព​បុរស ឬ​បុរស​មិន​ល្អ មើល ៤ ចំណុច​នេះ!

ចង់​ដឹង​ថា​សង្សារ​ជា​សុភាព​បុរស ឬ​បុរស​មិន​ល្អ មើល ៤ ចំណុច​នេះ!

មនុស្ស​ប្រុស​មិន​មែន​ចង់​បាន​សង្សារ​ដែល​ល្អ​ឥត​ខ្ចោះ​ពេល​នោះ​ទេ គ្រាន់តែ​មិន​ចង់​បាន​បុរស​ដែល​មិន​ល្អ​តែ​ប៉ុណ្ណោះ។ ដូចនេះ​ដើម្បី​ចង់​ដឹង​មិត្ត​ប្រុស​ជា​សុភាព​បុរស ឬ​បុរស​មិន​ល្អ មើល ៤ ចំណុច​នេះ៖ ១.និយាយ​បាតដៃ ខ្នងដៃ៖ ប្រសិនបើ​ធ្លាប់​ចាប់​បាន​គាត់​និយាយ​ម្ដង​អញ្ចេះ ម្ដង​អញ្ចុះ យើង​ពិតជា​អាច​គិត​បាន​ហើយ​ថា​គាត់​ជា​មនុស្ស​បែប​ណា​នោះ​។ ២.ចូលចិត្ត​បន្លំ៖ ពេល​ដែល​នៅ​ជិត​គ្នា គាត់​តែងតែ​មាន​ចេតនា​បន្លំ​ប៉ះពាល់​ខ្លួន​យើង នោះ​ហើយ​ជា​ចំណុច​កត់​សម្គាល់ ព្រោះ​បើ​ជា​សុភាព​បុរស​ពិត​មែន គាត់​នឹង​មិន​ធ្វើ​បែប​នេះ​ឡើយ។ ៣.មាន​វិបត្តិ​ហិរញ្ញវត្ថុ​ញឹកញាប់៖ ឲ្យតែ​ដល់​ពាក់​កណ្ដាល​ខែ​មិន​ទាន់​ឡើយ គាត់​តែង​ខ្ចី​លុយ​ពី​យើង​ចាយ​ជានិច្ច ទាំង​ដែល​ការ​ខ្ចី​លើក​មុន​ៗ​មិន​ទាន់​សង​ផង​នោះ។ ៤.ធ្វើ​ខ្លួន​ជា​មនុស្ស​មាន​អាថ៌កំបាំង​គ្រប់​ពេល៖កន្លែង​ធ្វើ​ការ​ក៏​អាថ៌កំបាំង,ប្រវត្តិ​សិក្សា និង​គ្រួសារ​ក៏​អាថ៌កំបាំង ហើយ​សូម្បី​តែ​មិត្តភ័ក្ដិ​ទៀត​ក៏​គ្មាន​ច្បាស់​ដូច​គេ។ នោះ​បញ្ជាក់​បាន​ថា​គាត់​ប្រហែលជា​មិនមែន gentleman ឡើយ៕

Friday, March 24, 2017

រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ដែលស្រីៗ​គួរ​ប្រុង​ប្រយ័ត្ន

រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ដែលស្រីៗ​គួរ​ប្រុង​ប្រយ័ត្ន

ជំងឺ​មហារីក​សុដន់មាន​អត្រា​កើនឡើង​គួរ​ឱ្យកត់​សម្គាល់​ហើយ​អ្នក​ដែល​រងគ្រោះ​ច្រើន​បំផុត​ពី​ជំងឺនេះ​គឺ​ស្ត្រី។ ហានិភ័យ​ដែល​បង្ក​ឱ្យ​កើតមាន​ជំងឺមហារីក​សុដន់​គឺ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ឬ​សមាជិក​ណាម្នាក់​ក្នុង​ក្រុម​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺនេះ។ ជំងឺ​ដ៏​កាច​សាហាវ​នេះ​អាច​មិន​មាន​បង្ហាញ​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់ ឬក៏មានខ្លះ​ដូច​ដែល​បាន​រៀបរាប់​ដូច​ខាងក្រោម៖

 -សុដន់​មាន​សភាព​ហើម​ប៉ោង​ខុស​ធម្មតា -ស្បែក​ត្រង់​សុដន់​កើត​មាន​កន្ទួល ​ឬ​ខួច​ចូល​ក្នុង -សុដន់​មាន​អាការ​ឈឺចាប់​ខុស​សព្វ​មួយ​ដង -ក្បាល​សុដន់​ឡើង​ឈឺ ​ឬ​ក្បាល​សុដន់​លឹប​ចូល​ក្នុង -ក្បាល​សុដន់ ​ឬ​សុដន់​ទាំងមូល​តែ​ម្ដង​ប្រែក្លាយ​ជា​ពណ៌​ក្រហម ​ឬក្រមៅ ឬ​ស្បែក​ទៅ​ជា​ក្រាស់​ខុស​ធម្មតា -មាន​ទឹក​រងៃ​ហូរ​ចេញ​ពី​សុដន់​ដែល​មិនមែន​ជា​ទឹកដោះ -ដុំ​ពក​ក្រោម​ក្លៀក ប្រសិនបើ​អ្នក​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង​ឃើញ​មាន​រោគ​សញ្ញា ​ឬ​ភិនភាគ​ដូច​ខាងក្រោម​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ ​និង​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ដើម្បី​រក​ឱ្យ​ឃើញ​ច្បាស់​ថា​អ្នក​មាន​ជំងឺ​មហារីក​សុដន់​មែន​ដែរ​ឬ​អត់។ ការពារ​ប្រសើរ​ជាង​ព្យាបាល ​ដូច្នេះ​សូម​យក​ចិត្តទុកដាក់​លើ​សុដន់​របស់​អ្នក​ឱ្យ​មែន​ទែន៕

អញ្ចឹង​តើ! បាន​ជា​ស្រី​ៗ​មិន​សូវទុកចិត្តលើវិធី​ចាក់​ទឹក​ក្រៅ​ពាង​

អញ្ចឹង​តើ! បាន​ជា​ស្រី​ៗ​មិន​សូវទុកចិត្តលើវិធី​ចាក់​ទឹក​ក្រៅ​ពាង​

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​ដោយក្នុង​នោះ​ក៏​មាន​វិធី​មួយ​ដែលគេហៅ​ថា​​ចាក់​ទឹក​ក្រៅ​ពាង​ផង​ដែរ (សំដៅ​ដល់​ការ​ដក​លិង្គ​មុន​ពេល​បញ្ចេញ​ទឹក​កាម)។​ យ៉ាង​ណា​ក៏​ដោយ​ មាន​ហេតុ​ផល​​មួយ​ចំនួន​ដែល​ស្ត្រី​មិន​គួរ​ ជឿ​ ឬ​ទុក​ចិត្ត​វិធី​នេះ៖ ១. មិន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៖ វា​អាច​ធ្វើ​ឲ្យ​មាន​កូន​ទាំង​មិន​បាន​ត្រៀម​ទុក​ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​ ១០០%​ ទេ។​ បើ​តាម​ការ​សិក្សា​បញ្ជាក់​ថា​ អត្រា​មាន​កូន​​អាច​កើន​ខ្ពស់​ដល់​ ២៣%​​ ឯណោះ​​ទោះ​ដក​ទាន់​ពេល​ក៏​ដោយ​។
២. មិន​អាច​ការពារ​​ជំងឺ​ឆ្លង​បាន៖ នេះ​គឺ​ជា​ហេតុ​ផល​ធំ​បំផុត​​​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ​ច្រើន។​ ដៃគូ​បុរស​ប្រហែល​​មិន​បាន​បង្ហាញ​សញ្ញា​ថា​មាន​ជំងឺ​អ្វី​ទេ​ តែ​ក៏​មិន​គួរ​ទុក​ចិត្ត​ដែរ។ ​ ៣.​ បុរស​ក៏​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ ១០០%​ដែរ៖ ​បុរស​ច្រើន​តែ​អះអាង​ថា​គេ​អាច​ធ្វើ​វា​បាន​ពេល​ជិត​ចេញ​ទឹក​កាម​​តែ​ពេល​ប្រតិបត្តិការ​មែន​ទែន​ គេ​អាច​ធ្វើ​វា​មិន​ទាន់​ដែល​បណ្ដាល​ឲ្យ​មាន​កូន​បាន។​ ៤. ​វា​បង្ហាញ​ថា​គាត់​មិន​មាន​ទំនួលខុសត្រូវ៖ បើ​គាត់​ពិត​ជា​ស្រឡាញ់​យើង​និង​មាន​ទំនួល​ខុសត្រូវ​​មែន គាត់​ក៏​មិន​ជ្រើស​រើស​វិធី​នេះ​ដែរ។​ ៥. អាច​ធ្វើ​ឲ្យ​ស្ត្រេស​បាន៖ គឺ​បណ្ដាល​មក​ពី​ការ​មិន​ទុកចិត្ត​ ហើយ​គិត​ថា​អាច​នឹង​ភ្លាត់​ស្នៀត​។ វា​ធ្វើ​ឲ្យ​យើង​វិលវល់​មិន​ច្បាស់​លាស់​ខ្លួន​ឯង។​ បើ​អញ្ចឹង​មែន ហេតុ​អ្វី​មិន​ជ្រើស​រើស​វិធី​ដែរ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅ? ​​​
សម្ដី ៩ ឃ្លា​បុរស​គ្រប់​រូប ប្រាថ្នាចង់​ឮ​ពី​មនុស្ស​ស្រី​និយាយ​រាល់ថ្ងៃ

សម្ដី ៩ ឃ្លា​បុរស​គ្រប់​រូប ប្រាថ្នាចង់​ឮ​ពី​មនុស្ស​ស្រី​និយាយ​រាល់ថ្ងៃ

សម្ដី​មនុស្ស​ស្រី​ពិតជា​មាន​ឥទ្ធិពល​លើ​ទឹកចិត្ត​បុរស​ខ្លាំង​ណាស់ ដូចនេះ​ហើយ​គាត់​តែង​ចង់​ឮ​ពាក្យពេចន៍ ៩ ឃ្លា​ខាងក្រោម​នេះ​បំផុត៖ ១.«អូន​ស្រលាញ់​បង»៖ មនុស្ស​ប្រុស​ណា​ក៏​ប្រាថ្នា​ពាក្យ ៣ ម៉ាត់​ចេញ​ពី​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​ដែរ។ ២.«អូន​នឹក​បង»៖ គ្រប់​ពេល​ដែល​យើង​នៅ​ឆ្ងាយ​ពី​គាត់ ពាក្យ​នេះ​គាត់​ពិតជា​ចង់​ឮ​បំផុត​ហើយ។
៣.«អូន​សុំទោស»៖ ពេល​យើង​ធ្វើឲ្យ​គាត់​មិន​សប្បាយចិត្ត គួរ​តែ​ប្រើ​ឃ្លា​នេះ។ ៤.«បង​អាច​ជួយ​អូន​បន្តិច​បាន​ទេ»៖ ជា​ប្រយោគ​ខ្លី តែ​មាន​ន័យ​សម្រាប់​បុរស​គ្រប់​រូប ព្រោះ​គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​បាន​ឮ​ពាក្យ​នេះ​ជា​យូរ​មក​ហើយ។ ៥.«ខ្ញុំ​នៅ​ទី​នេះ​គឺ​ដើម្បី​បង»៖ ទោះ​ជា​ត្រូវ​ទៅ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ទាំង​មិន​ពេញ​ចិត្ត​ក៏​ដោយ តែ​គាត់​ពិត​ជា​មិន​ចង់​ឮ​យើង​និយាយ​ថា «ខ្ញុំ​មិន​ចង់​មក​ទី​នេះ​ទេ» តែ​ឃ្លា​ខាង​ដើម​ទើប​គាត់​ចង់​ឮ​បំផុត។ ៦.«សូម​អង្វរ»៖ គឺជា​សម្ដី​ដែល​ស្ដាប់​ទៅ​មាន​ន័យ​បំផុត ព្រោះ​តែ​យើង​បង្កប់​ភាព​ទន់ភ្លន់​ផ្អែមល្ហែម។ ៧.«អរគុណ​បង​សម្លាញ់»៖ ក្រោយ​ទទួល​ការ​ជួយ មនុស្ស​ប្រុស​ពិតជា​ចង់​ស្ដាប់​ពាក្យ​នោះ​បំផុត។ ៨.«សប្បាយ​ចិត្ត​បំផុត​ពេល​នៅ​ក្បែរ​បង»៖ គ្មាន​មនុស្ស​ប្រុស​ណា​ដែល​មិន​ចង់​ឮ​ពាក្យ​នេះ​ទេ។ ៩.«បង​មើល​ទៅ​សង្ហា​ណាស់»៖ ពាក្យ​កោតសរសើរ​នេះ ពិតជា​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ៕